ភ្នំទ័ពជាង, ស្ទឹងពពក

ភ្នំទ័ពជាង ដែលធ្លាប់រងនូវការបំផ្លាញព្រៃឈើពីសំណាក់អ្នកភូមិ ពេលនេះបានប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញសម្រាប់ការបោះជំរំ លេងទឹកធ្លាក់ ដើរព្រៃ ស្ទូចត្រី ចាប់ឈ្លើង និងមើលសត្វជាដើម។ ដំបូងឡើយសហគមន៍នេះត្រូវបានបង្កើតឡើងក្នុងបំណងការពារធនធានធម្មជាតិ និងដោយមើលឃើញពីសក្កានុពលអេកូទេសចរណ៍តំបន់នេះ ក្រុមហ៊ុនទេសចរណ៍ Cambodia Camping បានរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ដំបូងបំផុតក្នុងឆ្នាំ ២០១៦។ ការបោះជំរំស្នាក់ពេលរាត្រីលើពយកំពូលភ្នំទ័ពជាង ឬការប្រញាប់ឡើងភ្នំនាព្រឹកព្រលឹមសុទ្ធតែមានឱកាសបានគយគន់ពពកដែលគ្របដណ្ដប់ភូមិ ហៅថាស្ទឹងពពក។

ទីតាំងនៅលើផែនទី