កំពែងស្រុកអង្គរបុរី

វ្យាធបុរៈ នៃអាណាចក្រហ្វូណន ដែលបច្ចុប្បន្នហៅថា អង្គបុរី ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ។ ទីក្រុងបុរាណមួយនេះ ត្រូវបានអ្នកស្រាវជ្រាវ រុករកឃើញ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ និងមានប្រវែងជិត៦គីឡូម៉ែត្រ។ នៅក្នុងបរិវេណក្រុងនេះ គេក៏បានប្រទះឃើញវត្ថុបុរាណជាច្រើន ដូចជា អង្កាំ ធ្វើពីកែវ និងកុលាលភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសពមនុស្សបុរាណជាដើម។ តាមរយៈការស្រាវជ្រាវ ទីនេះ មានសំណង់ប្រាសាទបុរាណយ៉ាងហោចណាស់ ១០។ កំពែងក្រុងអង្គរបុរី សាងដោយឥដ្ឋទំហំធំ ដែលអាចពិនិត្យផ្ទាល់នៅទីកន្លែងឬនៅសារមន្ទីរអង្គរបុរី។ ទីតាំងដែលងាយពិនិត្យ គឺនៅជ្រុងអគ្នេយ៍នៃកំពែង។

ទីតាំងនៅលើផែនទី