ប្រាសាទកសាងក្នុងសម័យជាមួយគ្នានឹងប្រាសាទអង្គុយខាងលិចគឺនៅដើមសតវត្សរ៍ទី១១។ ប្រាសាទនេះមានប្រាង្គបីរត់ដូរជើងត្បូង បែរមុខទៅកើតមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលធ្វើពីថ្មបាយក្រៀមនិងឥដ្ឋមានយ៉តូចមួយ។ ប្រាង្គសងខាងពីរទៀតធ្វើពីឥដ្ឋមានដំបូលបញ្ឆោត។ ប្រាសាទមានហោត្រៃមួយនៅទិសអាគ្នេយ៍ធ្វើពីថ្មបាយក្រៀមមានដំបូលឥដ្ឋបែរមុខទៅលិច។ កំពែងប្រាសាទរាងចតុកោណកែងធ្វើពីថ្មបាយក្រៀមមានប្រវែង ២៥x២០ម៉ែត្រ ប្រកបដោយខ្លោងទ្វារថ្ម បាយក្រៀមពីរស្ថិតនៅខាងលិចនិងខាងកើត។