ប្រាសាទព្រៃមន្ទីរ

ប្រាសាទព្រៃមន្ទីរកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ នៅពាក់កណ្ដាលសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា មានរចនាបថព្រះគោ។ ប្រាសាទព្រៃមន្ទីរស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ដែលអ្នកស្រាវជ្រាវបញ្ជាក់ថាម្ដុំប្រាសាទព្រៃមន្ទីរគឺរាជវាំងចាស់សម័យនោះតាមរយៈសិលាចារឹករបស់ក្សត្រីជយទេវី នៅក្បែរបារាយណ៍ទឹកថា្ល។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់លើខឿនរួមមួយកម្ពស់១ម៉ែត្រធ្វើពីថ្មភក់។ ប្រាង្គទាំងនេះបែរមុខទៅកើតមានស៊ុមទ្វារធ្វើពីថ្មភក់និងមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ កំពែងប្រាសាទធ្វើពីឥដ្ឋនិងមានស្រះទឹកធំមួយប្រវែង៨០០x៥០០ម៉ែត្រដែលមានផ្លូវចូលពីខាងកើត។ ទីនេះមានសិលាចារឹកលេខ K.៩២១ ចារលើមេទ្វារ និងមានថ្មភក់មួយផ្ទាំងធំស្ថិតនៅក្នុងបរិវេណប្រាសាទ។

ទីតាំងនៅលើផែនទី