សារមន្ទីរធម្មជាតិសកល

សារមន្ទីរធម្មជាតិសកល ជាទីដែលភ្ញៀវទេសចរ ដែលបានទៅដល់ខេត្តព្រះវិហារហើយនោះមិនគួររំលង។ សារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ខេត្តព្រះវិហារនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសារមន្ទីរដែលមានទស្សនៈវិស័យរួម គឺការបង្កើតឱ្យមានសុខដុមនីយកម្មរវាងប្រាសាទ ទេសភាពធម្មជាតិ និង មនុស្សនៅក្នុងតំបន់។ សារមន្ទីរនេះ ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៨ ដែលក្នុងនោះមានតម្កល់ទុកឯកសារនិងវត្ថុបុរាណជាច្រើន ដើម្បីការសិក្សាស្រាវជ្រាវនិងបង្ហាញជូនភ្ញៀវទេសចរណ៍ទស្សនាស្វែងយល់ពីធម្មជាតិ សម្បត្តិវប្បធម៌នៃប្រជាពលរដ្ឋក្នុងតំបន់។

ទីតាំងនៅលើផែនទី