ប្រាសាទបន្ទាយអំពិល

ប្រាសាទបានកសាងឡើងនៅសតវត្សរ៍ទី១២ នៅរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ទីតាំងស្ថិតនៅប្រមាណ ១០០ ម៉ែត្រ ខាងជើងផ្លូវបុរាណ។ ប្រាសាទមានកំពែងពីរជាន់ក្នុងនោះមានប្រាង្គមួយរាងបួនជ្រុងស្មើសង់លើខឿនមួយ ធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតមានយ៉អមដោយបង្អួច ឯមុខបីផ្សេងទៀតនៃប្រាង្គជាទ្វារបញ្ឆោត។ ប្រាសាទមានរោងវែងអមដោយបន្ទប់ពីរ និងមានប្រាង្គពីរទៀតជាហោត្រៃពីរធ្វើពីថ្មភក់បែរមុខទៅលិច។ កំពែងនៅល្អស្អាតមួយធ្វើពីថ្មបាយក្រៀម មានខ្លោងទ្វារតូចនៅខាងលិច និងច្រកចូលបីពីខាងកើត។ ផ្លូវចូលក្រាលថ្មបាយក្រៀមទទឹង៩,៦០ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ អមដោយគោលសីមាធ្វើពីថ្មបាយក្រៀមកម្ពស់១,៦០ម៉ែត្រ។

ទីតាំងនៅលើផែនទី