ប្រាសាទគុកខាងត្បូង

ប្រាសាទមួយសង់អំពីឥដ្ឋមានកំពស់ប្រមាណជា ១៥ ម៉ែត្រ ក្នុងចំណោមប្រាសាទ សម័យបុរេអង្គរដ៏ល្អស្អាតស្ថិតក្នុងរចនាបថសម្បូរព្រៃគុក។ ប្រាសាទគុកខាងត្បូងបែរមុខទៅទិសខាងកើត សង់ឡើងសម័យបុរេអង្គ ក្នុងរចនាបថព្រៃក្មេង មានប្លង់បាតរាងការ៉េដោយជ្រុងនីមួយៗមានប្រវែង ៦.៥ម.។ វិមានអណ្ដែតនេះមានទ្វារបីទៀតជាទ្វារបញ្ជោត ហើយក្លោងទ្វារខាងកើតនៅសល់តែមេទ្វារទេ រីឯផ្តែរសសរពេជ្រ ត្រូវបានជនទុច្ចរិតលួចបាត់ទៅហើយ។ លើមេទ្វារទាំងពីរ មានចារិកចុះលេខ K81 ជាភាសាសំស្ក្រឹត ដែលរៀបរាប់ពីព្រិត្តិការណ៍ ក្នុងរដ្ឋកាលរបស់ព្រះបាទភវវរ្ម័ន ក្នុងអំឡុងស.វទី ៦ និងទី ៧ នៃគ.ស។ ខាងក្នុងប្រាសាទមានបំណែកសិលាចារឹកមួយទៀតចារឹកនៅស.វ.ទី៧ផងដែរ ឯនៅផ្នែកខាងមុខមានសិលាចារឹកសហសម័យមួយចុះកាលបរិច្ឆេទជាពុទ្ធសករាជ២៤៥០ មានអាយុកាល១១៤ឆ្នាំមកហើយ។

ទីតាំងនៅលើផែនទី