វត្តព្រះធាតុ (រលួស)

យោងតាមឈ្មោះ«ព្រះធាតុ» គេអាចទាយដឹងថា ជាទីដែលធ្លាប់មានប្រាសាទបុរាណ។ ពិតណាស់ថា មិនមានប្រាសាទនៅសេសសល់ តែសំណល់វត្ថុបុរាណជាច្រើន ដែលតាមការសន្និដ្ឋាននៅទីនេះ មិនមែនមានប្រាសាទតែមួយនោះទេ ព្រោះមានផ្ដែរជាច្រើនផ្ទាំងសម័យកាលខុសៗគ្នា រូបចម្លាក់ និងសន្លឹកសីមាសម័យកណ្ដាលជាច្រើនផងដែរ។ បច្ចុប្បន្នគេបានសង់រោងមួយដាក់វត្ថុបុរាណទាំងនេះ សម្រាប់ជាទីគោររពបូជា។

ទីតាំងនៅលើផែនទី