វត្តហ្លួង, វត្តហ្លួងស៊ីសុវត្ថិរតនារាម

វត្តនេះត្រូវបានកសាងឡើងដោយព្រះមហាក្សត្រមួយអង្គ គឺព្រះបាទស៊ីសុវត្ថិ នឹងបានប្រសិទ្ធិនាមថា វត្តហ្លួងស៊ីសុវត្ថិរតនារាម។ វត្តនេះស្ថិតនៅលើត្រើយស្ទឹងមង្គលបុរីខាងកើតគឺម្ខាងទៀតធៀបនឹងវត្តឫស្សីក្រោក។ វត្តនេះក៏ត្រូវបានចាត់ចូលជាវត្តទេសចរណ៍ប្រចាំខេត្តផងដែរ។ វត្តមានកសាងព្រះវិហារបែបបុរាណមានហប់ ដែលជារោងបិទជិតលយទៅខាងមុខនិងខាងក្រោយព្រះវិហារ។ ក្នុងទីវត្តកមានកសាងរូងសំណាកព្រះពុទ្ធនិងសាវក័៤១អង្គមានព្រះអញ្ញកោណ្ឌណ, ព្រះសារីបុត្រ, ព្រះមោគ្កលាន,... ជាដើម ហើយបញ្ចប់ដោយព្រះអនន្ត។

ទីតាំងនៅលើផែនទី