ប្រាសាទចម្រេះគួច

ប្រាសាទមានអាយុកាលចាស់ជាងប្រាសាទលោមនាងនៅជិតនេះគឺប្រហែលជាសង់ក្នុងសតវត្សរ៍ទី៨ ហើយមានការជួសជុលបន្ត។ ប្រាសាទមានប្រាង្គទោលធ្វើពីឥដ្ឋ ដែលបាក់បែកមួយភាគធំរចនាដោយគ្រឿងលំអធ្វើពីថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតតាមស៊ុមទ្វារធ្វើពីថ្មភក់និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។

ទីតាំងនៅលើផែនទី