ក្រុងបានលុង

ខេត្តរតនគិរីបង្កើតឡើងក្នុងឆ្នាំ១៩៥៩ ដោយសម្ដេចព្រះនរោត្តម សុរាម្រិត មានទីតាំងរដ្ឋបាលដំបូងនៅស្រុកបរកែវ បន្ទាប់មកនៅស្រុកលំផាត់ ហើយក្រោយឆ្នាំ ១៩៧៩ លើកមកវើនសៃ រួចទើបចុងក្រោយបំផុតមកក្រុងបានលុងសព្វថ្ងៃ។ ឈ្មោះខេត្តផ្សារភ្ជាប់ទៅនឹងតំបន់ដែលសម្បូរដោយរ៉ែត្បូងពណ៌លឿង នៅបរកែវ និងជាតំបន់ខ្ពង់រាបមានភ្នំជាច្រើន។ ខេត្តនេះមានប្រវត្តិជាមូលដ្ឋានតស៊ូនៃចលនាកុម្មុយនីស្តកម្ពុជានាស្រុកតាវែង។ ខេត្តមាន វារីអគ្គិសនីអូរជុំ ដែលជាវារីអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា និងជាខេត្តចម្រុះដោយជនជាតិដើមភាគតិច មានប្រមាណជាង៦០% នៃប្រជាពលរដ្ឋសរុប។ ជនជាតិដើមភាគតិចមានដូចជា ជនជាតិទំពួន កាចក់ កាវែត លន់ ព្រៅ ចារាយ ព្នង និងគ្រឹង។ តំបន់ឧទ្យានវីរៈជ័យជាតំបន់ប្រកបដោយសក្ដានុពលទេសចរណ៍ធម្មជាតិ រួមនឹងទឹកជ្រោះ បឹងធម្មជាតិកើតពីបន្ទុះភ្នំភ្លើងជាច្រើន។ ទន្លេពីរគឺទន្លេសេសាននិងស្រែពក ហូរកាត់ខេត្តនេះ ធ្វើឱ្យអ្នកទេសចរណ៍ជាតិនិងអន្តរជាតិចាប់អារម្មណ៍ជាខ្លាំង។ ខេត្តចែកចេញជា៧ស្រុកនិងក្រុង១ ដែលក្នុងនោះមានស្រុកកូនមុំ, តាវែង, បរកែវ, លំផាត់, វើនសៃ, អណ្ដូងមាស, អូរជុំ, អូរយ៉ាដាវ និងក្រុងបានលុង។ ប្រជាជនក្នុងខេត្តមានតិច គឺប្រមាណ ២០០ពាន់នាក់ ដង់ស៊ីតេ ១៩នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ខេត្តមាននិមិត្តសញ្ញាបឹងយក្សឡោម អមដោយបុរសនិងស្ត្រីជនជាតិដើមភាគតិច។ រូបគងមួយនៅកណ្ដាល ព្រៃ ភ្នំនៅផ្ទៃក្រោយ និងនៅខាងលើមានរូបត្បូងនៃស្រុកបរកែវ។

ទីតាំងនៅលើផែនទី