ផ្ទះតាម៉ុក (អន្លង់វែង)

ស្លាកស្នាមចុងក្រោយបំផុតនៃរបបខ្មែរក្រហម ដែលប្រយុទ្ធតតាំងនៅភាគខាងជើងនៃប្រទេស។ នៅទីនេះមេដឹកនាំខ្មែរក្រហមបានភៀសខ្លួនមកបោះទីតាំង ដែលមានតាម៉ុកជាមេបញ្ជាការ ហើយបានរៀបចំជាផ្ទះមួយមានកន្លែងប្រជុំ លេណដ្ឋាន ប៉ុស្តិវិទ្យុផ្សព្វផ្សាយ ព្រមទាំងទ្រុងសម្រាប់ដាក់អ្នកទោសផងដែរ។ តំបន់នេះត្រូវបានរៀបចំនិងគ្រប់គ្រងដោយខ្មែរក្រហមតាំងពីឆ្នាំ១៩៧៩ដល់ចុងឆ្នាំ១៩៩៧។ ផ្ទះនេះមានពីរជាន់ ដែលមានចាក់បេតុងសម្រាប់យកជាន់ក្រោមដីប្រើជាលេណដ្ឋាន។ ជាន់លើគឺជាសាលប្រជុំ និងបន្ទប់ស្នាក់នៅរបស់តាម៉ុកផងដែរ។ នៅទីតាំងនោះមានប៉ុស្តិវិទ្យុចុងក្រោយរបស់កម្ពុជាប្រជាធិបតេយ្យ។

ទីតាំងនៅលើផែនទី