ប្រាសាទព្រៃគុក (ប្រើសក្អក)

ប្រាសាទព្រៃគុកកសាងដំបូងកាលពីសតវត្សរ៍ទី៧-៨ បន្ទាប់មកនៅរវាងស.វ.ទី១០ នារជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន គេបានសង់សំណង់ឥដ្ឋគ្របពីលើសំណង់ចាស់។ ប្រាសាទមានលក្ខណៈពិសេសខុសគេ ដោយគេបានឆ្លាក់ថ្មធម្មជាតិដែលមាននៅទីតាំងដើមស្រាប់ឱ្យចេញជាក្បាច់ មានរូបព្រះគណេសអង្គុយ ក្នុងកាយវិការពែនភ្នែកនៅលើជើងទម្រមួយ ដែលនៅខាងក្រោមទម្រគេឆ្លាក់ជារូបគ្រុឌលើកដៃត្រដាងស្លាបទ្រជើងទម្រ។

ទីតាំងនៅលើផែនទី