ទំនប់ស្រីស្នំ, ទំនប់ចិន

កម្ទេចថ្មបាយក្រៀមតូចៗលាយឡំដីខ្សាច់សក្បុសក្រាលបាតទឹកដែលហូរថ្លាឈ្វេងគួរឱ្យចង់ហែលលេង។ ប្រព័ន្ធធារាសាស្ត្រទំនប់ស្រីស្នំ ដែលអ្នកភូមិនៅទីនោះនិយមហៅថា «ទំនប់ចិន» មានទឹកពេញព្រៀបក្នុងរដូវវស្សាដែលទំនប់នេះបានសាងសង់ក្នុងឆ្នាំ ២០១២ ហើយមានតួនាទីចែកចាយទឹកទៅកាន់ប្រឡាយតូចៗ សម្រាប់កសិកម្មក្នុងតំបន់នេះ រួចក៏បានក្លាយជាកន្លែងកម្សាន្តសម្រាប់ទេសចរផងដែរ។ តំបន់ទំនប់ចិនសម្បូរត្រីច្រើនគួរសម ដែលសកម្មភាពនេសាទមានឡើងស្ទើរគ្រប់រដូវ។

ទីតាំងនៅលើផែនទី