ទំនប់អាតោដួងចិត្ត

រមណីយដ្ឋានអាតោដួងចិត្ត ទើបទទួលបានការចាប់អារម្មណ៍ចាប់តាំងពីរដ្ឋាភិបាលបានធ្វើប្រព័ន្ធធារាសាស្ត្រនៅទីនោះរួចមក។ ទំនប់អាងទឹកស្ទឹងស្រែង២ នេះ ជាទំនប់ស្ទាក់ទឹកបន្ទាប់ពីទំនប់៣០០ នៅប៉ែកខាងលើ ដែលបម្រើឱ្យការស្រោចស្រពវិស័យកសិកម្ម ហើយថែមទាំងជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញក្នុងខេត្តមួយដែរ។ ទំនប់មានប្រវែង ២៨០០ម៉ែត្រ តភ្ជាប់ពីភ្នំអាតោទៅភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩ លានម៉ែត្រគូប ដែលបានបញ្ចប់ការសាងសង់នាឆ្នាំ២០១៧ ហើយអាចស្រោចស្រពលើផ្ទៃដីកសិកម្មជាង ២៥ ០០០ ហិកតា ក្នុងខេត្តចំនួន ៣ គឺ ខេត្តឧត្តរមានជ័យ សៀមរាប និងបន្ទាយមានជ័យ។ តំបន់នេះមានទឹកត្រជាក់ ជម្រៅរហូតដល់៣០ម៉ែត្រ សំបូរទៅដោយត្រីធម្មជាតិធំៗនិងប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធនៃភ្នំអាតោ។

ទីតាំងនៅលើផែនទី