អដ្ឋិធាតុជាច្រើន ត្រូវបាននាំយកទៅតម្កល់ទុកនៅក្នុងចេតីយដ៏សមរម្យមួយ ដែលជាស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ស្ដូបមានខឿនពីរជាន់ទំហំជិតបួនម៉ែត្របួនជ្រុងតម្កល់លលាដ៍និងឆ្អឹងរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងទីវត្តអដ្ឋិការាម ដែលនៅសម័យនោះជាមន្ទីរសន្តិសុខ។ នៅឆ្នាំ១៩៩៥ ប្រជាជនបានចាប់ផ្ដើមជួសជុលវត្តនេះឡើងវិញ ហើយណ្ដៅសាកសពធំៗចំនួនពីរកន្លែង តាមការប៉ាន់ស្មានមានមនុស្សចំនួនប្រហែល៨,០០០នាក់ ត្រូវបានសម្លាប់នៅទីនេះ។ សព្វថ្ងៃវត្តនេះក៏ក្លាយជាវត្តទេសចរណ៏គំរូផងដែរ។