ប្រាសាទត្រពាំងគុក (គោកមន)

ប្រាសាទដែលនៅគង់វង្សរូបរាងមួយនេះសង់នៅលើតំបន់ទីប្រជុំជនចាស់ តាំងពីបុរាណមុនពេលគេកសាងប្រាសាទទៅទៀត។ ទីទួលប្រាសាទនោះជាទីកប់សពពីសម័យបុរាណ ដែលសបញ្ជាក់ពីភាពចំណាស់នៃទីប្រជុំជនបុរាណមួយនេះ។ ប្រាសាទមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋរត់ជួរជើង-ត្បូង បែរមុខទៅខាងកើតមិនមានទ្វារបញ្ឆោតទេ។ ប្រាង្គនេះមានជ្រុងប្រវែងប្រមាណជាង ៤ម៉ែត្រ ផ្ទៃក្នុងប្រមាណ ២.៥ ម៉ែត្រ ហើយកប់ក្នុងដីប្រមាណជា១ម៉ែត្រ។ ប្រាសាទមានស៊ុមទ្វារធ្វើពីថ្មភក់ និង សសរស្តម្ភរាងប្រាំបីជ្រុង។ ស្លាកស្នាមគូទឹកព័ទ្ធជុំវិញផ្លូវចូលពីខាងកើតនិងត្រពាំងមួយនៅទិសខាងកើត។ គួរកត់សម្គាល់ថា ទីនេះមានអូរមួយ (អ្នកស្រុកទីនេះហៅថាស្ទឹង) ដែលហូរកាត់មានប្រភព តពីភ្នំដងរ៉ែក។

ទីតាំងនៅលើផែនទី