ប្រាសាទដំរី

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះមានប្រាង្គមួយរាងការ៉េធ្វើអំពីឥដ្ឋបែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់មួយ។ សសរពេជ្រមាន រាងប្រាំបីជ្រុងដែលទ្រផ្តែរមួយនិងលំអដោយទ្វារបញ្ឆោតធ្វើពីឥដ្ឋតាមជ្រុងផ្សេងទៀត។ ប្រាង្គនេះសង់លើខឿនដែលពាសពីក្រៅដោយថ្មភក់ ជាមួយជណ្ដើរស្ថិតតាមជ្រុងទាំងបួន។ ដំបូលរបស់ប្រាង្គរៀបជាថ្នាក់ព្រមទាំងលំអដោយរូបចម្លាក់ដំរីដាក់នៅតាមជ្រុងកែងរបស់ខឿន និង រូបតោ ដាក់អមជណ្ដើរខាងកើត។ ប្រាសាទមានហោត្រៃពីរធ្វើអំពីឥដ្ឋ និងមានកំពែងថ្មបាយក្រៀមលំអដោយសន្លឹករកាធ្វើពីថ្មភក់។

ទីតាំងនៅលើផែនទី