ប្រាសាទគូ គឺជាប្រាសាទមួយដែលមានវ័យចំណាស់ ក្នុងចំណោមប្រាសាទបាក់បែកនានាក្នុងខេត្ត ស្ទឹងត្រែង ដែលអាចត្រូវបានកសាងឡើង ក្នុងអំឡុងសតវត្សទី៦-៧ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ សំណង់ភាគច្រើនកសាងឡើងពីឥដ្ឋ លាយជាមួយថ្មបាយក្រៀម។ ទីនេះបន្សល់តែបំណែកគ្រឿងលំអមួយចំនួនប៉ុណ្ណោះ។ វត្ថុមួយដែលនៅសល់មានផ្ទាំងសិលាពណ៌ខ្មៅដ៏ធំចំនួនពីរផ្ទាំងនិងផ្ទាំងថ្មដ៏ធំមួយទៀត ដែលមានអង្កត់ផ្ចិត១ម៉ែត្រ និងជម្រៅ១ម៉ែត្រ គេហៅថា "អណ្ដូងបុរាណ" មានទឹកខួបប្រាំងខួបវស្សា។ ប្រជាជនដែលរស់នៅតំបន់នេះ តែងមានជំនឿថា ទឹកនៅក្នុងអណ្ដូងបុរាណនេះ អាចផ្តល់សំណាង និងសុខភាពល្អផងដែរ។