សួនកម្សាន្តទឹកវិល

ទឹកវិលជាតំបន់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឱ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះ។ ថ្វីត្បិតតែមនុស្សភាគច្រើនយល់ថាទីនេះជាបឹង តាមការពិតវាជាព្រែកមួយដែលមានប្រភពតាំងពីខ្ពង់រាបខេត្តត្បូងឃ្មុំ កាត់ស្រុកកំចាយមារ ទើបមកដល់ រមាសហែក ហើយហូរចាក់ដល់ទៅប្រទេសវៀតណាម។ ទឹកវិលគឺជាកោះធម្មជាតិមួយនៅក្នុងព្រែកនេះ ស្ថិតនៅជិតទីរួមស្រុករមាសហែក ប្រកបដោយទេសភាពព្រៃនៅជុំវិញគួរឱ្យគយគន់។ នៅទីនេះភ្ញៀវអាច សម្រាកពិសារអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់បែបធម្មជាតិក្នុងតូបតាមមាត់ទឹក ហើយអាចជួលទូកជិះលេង កម្សាន្តជុំវិញកោះនេះផងដែរ។

ទីតាំងនៅលើផែនទី