បឹងដូនទយ

បឹងដូនទយ បានក្លាយទៅជាទីកន្លែង លំហែកាយងួតទឹកលេងកម្សាន្ត របស់ពលរដ្ឋនៅខេត្តស្វាយរៀង ពីព្រោះនៅចំណុចស្ពានបង្ហៀរទឹកបឹងដូនទយនេះ ពិតជាមានភាព ទាក់ទាញគួរឲ្យចង់ទស្សនា និងងួតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ តំបន់ដូនទយនេះ មានផ្ទៃបឹងធំធេង ហើយមានខ្យល់អាកាសបរិសុទ្ធ និងមានទឹកថ្លាល្អហូររឹមៗ នៅក្រោមស្ពាន។ ស្ពានដូនទយនេះ កសាងឡើង ដោយអាជ្ញាធរដែនដី និងក្រសួងធនធានទឹក និងឧត្តុនិយម បានស្ថាបនាស្ពានបង្ហៀរទឹកដូនទយ និងស្តុបទឹកធ្វើស្រែទាំងរដូវប្រាំងនិងវស្សា ជាផ្លូវគមនាគមន៍ ជាតំបន់លំហែកាយ ព្រមទាំងជាជម្រកត្រីដ៏សម្បូរបែបផងដែរ។ កន្លងមកនៅតំបន់នេះ គឺមានភាពស្ងាត់ណាស់ ពុំមានមនុស្សអ៊ូអរនោះទេ ប៉ុន្តែទើបតែនៅឆ្នាំនេះ បន្ទាប់ពីបានស្ថាបនាស្ពាន និងធ្វើទ្វារទឹកស្តុបទឹក ព្រមទាំងបានធ្វើទំនប់អមសងខាង បានធ្វើឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរជុំវិញបឹងដូនទយ ធ្លងកាត់ទៅ ភូមិកំណើតរបស់ពួកគាត់។ ភ្ញៀវដែលមកកម្សាន្តកុះករ ជាពិសេស កម្មករ-កម្មការនីរោងចក្រ ធ្វើឲ្យបងប្អូន អ្នកស្រុក បានបង្កើតមុខរបបរកស៊ីលក់ដូរ រកកម្រៃប្រចាំថ្ងៃ រីឯអ្នកស្រុក នៅតំបន់នោះ បានរកត្រីជាលក្ខណៈ គ្រួសារបានរៀងរាល់ថ្ងៃសម្រាប់ធ្វើម្ហូបទៀតផង។

ទីតាំងនៅលើផែនទី