វត្តមញ្ចសិលា ថ្មគ្រែ មានឈ្មោះជាភាសាបាលី និងភាសាខ្មែរជាការបកប្រែផ្ទាល់។ ជាភាសាបាលី មញ្ច = គ្រែ ឯ ពាក្យ សិលា គឺ ថ្ម។ វត្តចំណាស់មួយនេះ មានភាពល្បីល្បាញ ដោយនៅច្រាំងទន្លេមុខវត្ត មានដុំថ្មមួយ ដែលជាសិលាចារឹក លេខ K.122។ ក្រៅពីនេះ ក្នុងទីវត្តមានសំណល់ បល្ល័ង្កនិងបំណែកផ្ដែរ ព្រមទាំងជាទីតាំង ដែលជាប្រភពសិលាចារឹកព...
បើសិនជាអ្នកទេសចរណ៍មានភាពតស៊ូ បន្តពីប្រាសាទតាញាញទៅ គេអាចសាកល្បងទៅកាន់ប្រាសាទមួយទៀត គឺប្រាសាទកំពូលតានន្ទ ដែលត្រូវដើរឡើងភ្នំ ប្រមាណ៨០០ម. ពីប្រាសាទតាញាណកើតទៅ។ ប្រាសាទនោះក៏មានសភាពបែកបាក់នៅសល់ជញ្ជាំងតែបីជ្រុងប៉ុននោះ។ ប្រាសាទស្ថិតលើភ្នំទីពីរដែលនៅជាប់នឹងភ្នំតាញាណ ដែលគេហៅថា ភ្នំតានន់ ហើយប្រាសាទនោះមានឈ្មោះដល់...
នៅឆ្នាំ១៩៨២ រណ្ដៅចំនួនប្រហែល៥៦រណ្ដៅស្ថិតនៅជុំវិញបរិវេណវត្តព្រែកដាច់ ត្រូវបានគាស់ដោយប្រជាជនក្នុងភូមិ។ ឆ្អឹងដែលគាស់បានត្រូវជញ្ជូនយកទៅដាក់នៅមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងនៅលើទីតាំងដែលជាអតីត មន្ទីរសន្ដិសុខ១៨ ឬមន្ទីរសន្ដិសុខព្រែកដាច់។ នៅពេលបច្ចុប្បន្ននេះ អដ្ឋិធាតុមួយចំនួនបានពុកផុយ ហើយដោយសារមានតម្រូវកា...
ប្រាសាទភាស ជាប្រាសាទបែកបាក់រលំអស់ជាច្រើននៅសល់តែជញ្ជាំងពីរដែលនៅឈរ មើលទៅគួរសង្វេគខ្លាំងណាស់។ ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តភាស ដែលនៅពីខាងត្បូងវត្តមានអាងទឹកដ៏ធំមួយ។ ប្រាសាទមានប្រាង្គចំនួនបី ដែលប្រាង្គពីរសងខាងរលំបាក់បែកអស់។ នៅតាមជញ្ជាំងមានឆ្លាក់រូបទេពតូចជាប្រភេទប្រាសាទអណ្ដែតជាប់នឹងជញ្ជាំង។ តាមការរៀបរាប់...
ដីចំការមួយកន្លែងមានទំហំជិត៥ហិកតា ត្រូវបានគេកែច្នៃដាំផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងបានរីកស្រស់ស្អាតកំពុងតែទាក់ទាញប្រជាពលរដ្ឋនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ នាំគ្នាមកកម្សាន្តលេងរាល់ថ្ងៃ ហើយនៅថ្ងៃចុងសប្តាហ៍វិញមនុស្សមកលេងច្រើន ហើយម្នាក់ៗមានទឹកមុខសប្បាយរីករាយ និងបានថតបង្ហោះតាមបង្ហាញសង្គមព្រោងព្រាតផងដែរ ។ ម្ចា...
ប្រាសាទនេះមានកំពែង៣ជាន់ ច្រកចូលពីទិស ខាងកើតប្រាសាទ ដែលក្នុងកំពែងទី១ មានហោត្រ័យ២ បែរមុខទៅទិសខាងលិច និងមានក្លោងទ្វារ ចំនួន៤។ នៅតាមជ្រុងកែងនីមួយៗ មានទ្វារ២ ទៀត។ ចំណែកក្នុងកំពែងទី២ មានស្រះ២នៅចំហៀងសងខាង មានកំពែងថ្មបាយក្រៀម កំពស់ ៣ម. មានក្លោងទ្វារថ្មបាយក្រៀម២ រាងជាកាកបាទមានទ្វារចូលមួយ និងមានបន្ទប់ នៅសង ខា...
រមណីយដ្ឋាននេះប្លែកពីកោះខ្សាច់សេកុង ដែលទទួលភ្ញៀវតែនៅរដូវទឹកសម្រក ព្រោះជារមណីយដ្ឋានមានអមដោយចម្ការផលានុផល ប្រកបដោយទេសភាពទន្លេគួរឱ្យគយគន់ ជាពិសេសមានកោះខ្សាច់នៅរដូវទឹកសម្រកផងដែរ។ ភ្ញៀវអាចបរិភោគអាហារយ៉ាងឆ្ងា្ញញ់ពិសា ជាពិសេសត្រីធម្មជាតិក្នុងតំបន់។
នៅមិនឆ្ងាយពីពយយាយម៉ៅ បើគិតតាមបណ្ដោយឆ្នេរ ប្រមាណ៣ គីឡូម៉ែត្រ មានទីកន្លែងកម្សាន្តមួយទៀត ហៅថា ពយតាបារាំង ដែលមានកន្លែងសម្រាក និងកម្សាន្តដ៏សែនស្រស់ស្អាត គឺមានឆ្នេរស្អាត ទឹកសមុទ្រថ្លាឈ្វេង។ ឆ្នេរនេះបានអភិវឌ្ឍន៍ដោយម្ចាស់ឆ្នេរ ដែលបានទិញតាំងពីឆ្នាំ១៩៩៧ ដោយគ្រាន់តែចង់ទុកជាទីកន្លែងជ្រកកោនសម្រាប់ជីវិតចុងក្រោយប៉...
ប្រាសាទកសាងនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រាសាទមានប្រាង្គពីរធ្វើពីឥដ្ឋនិងថ្មភក់បែរមុខទៅកើត សង់លើចង្កេះភ្នំម្រេច។ ប្រាង្គខាងត្បូងមានរាងធំជាងប្រាង្គខាងជើងបន្តិច ដែលផ្នែកខាងក្រៅធ្វើពីថ្មបាយក្រៀមនិងថ្មភក់។ ប្រាង្គខាងជើងរាងបួនជ្រុងស្មើ ហើយក៏មានផ្នែកខាងក្រោមធ្វើពីថ្មបាយក្រៀមដែរ។ ប្...
មុនឆ្នាំ១៩៧៥ ទួលស្លែងគឺជាវិទ្យាល័យមួយ។ នៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាច វិទ្យាល័យនេះត្រូវបានប្រែក្លាយទៅជាមន្ទីរឃុំឃាំងស-២១ និងជាកន្លែងសួរចម្លើយអ្នកទោស ក្រោយមកក្លាយជាសារមន្ទីរអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំ...
ប្រាសាទតាអុងឬតាដុងស្ថិតក្នុងរចនាបថគូលែន សាងឡើងនាសតវត្សរ៍ទី ៩ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទស្ថិតនៅជើងភ្នំគូលែនប៉ែកខាងកើត មានប្រាង្គបី ដែលប្រាសាទមួយធ្វើពីឥដ្ឋ ឯពីរទៀតធ្វើពីថ្មភក់ ដែលប្រាង្គ២នេះប្រហែលជាសង់បន្ថែមតាមក្រោយដោយតភ្ជាប់ខឿនចូលគ្នា។ ប្រាសាទព័ទ្ធជុំវិញដោយកំពែ...
ទឹកធ្លាក់អូរយ៉ាណាយ ជាទិសដៅថ្មីនៃទេសចរណ៍ធម្មជាតិ។ ទឹកធ្លាក់អូយ៉ាណាយបង្ហាញពីទេសភាពដ៏ស្រស់ស្អាតដែលត្រូវបានការពារដោយបរិស្ថាន និងជាឋានសួគ៌សម្រាប់ភ្ញៀវជាតិនិងបរទេសដែលប្រាថ្នាចង់ទស្សនាទេសភាពធម្មជាតិ។ ទីនេះមានសេវាកម្មទេសចរណ៍ តូបលក់អាហារ វត្ថុអនុស្សាវរីយ៍ និងកន្លែងផ្សេងៗទៀត។ ការអភិរក្សតំបន់ព្រៃឈើជាមួយនឹងធនធា...
បឹងឈូកបន្ទាយស្រីជាទីលំហែកម្សាន្តរបស់ទេសចរបន្ទាប់ពីនឿយហត់ក្នុងការទស្សនាប្រាសាទ។ រមណីយដ្ឋានដ៏ទាក់ទាញមួយនេះអាចឱ្យទេសចរអាចដើរលំហែកំសាន្ត គយគន់ទេសភាពផ្ទៃទឹកនឹងជិះកាណូតតាមមាត់បឹង អង្គុយសម្រាកលើផែបណ្ដែតតូចៗ ព្រមទាំងមានសេវាកម្មម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ទៀតផង។ រមណីយដ្ឋាននេះបង្កើតឡើងដោយសហគមន៍នៃអ្នកភូមិនៅតំបន់នេះ...
សារមន្ទីរធម្មជាតិសកល ជាទីដែលភ្ញៀវទេសចរ ដែលបានទៅដល់ខេត្តព្រះវិហារហើយនោះមិនគួររំលង។ សារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ខេត្តព្រះវិហារនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាសារមន្ទីរដែលមានទស្សនៈវិស័យរួម គឺការបង្កើតឱ្យមានសុខដុមនីយកម្មរវាងប្រាសាទ ទេសភាពធម្មជាតិ និង មនុស្សនៅក្នុងតំបន់។ សារមន្ទីរនេះ ត្រូវប...
2024 © Royal Academy of Cambodia