ទឹកជ្រោះឆាយរកា

ទឹកធ្លាក់ស្ថិតនៅក្នុងព្រៃជ្រៅមួយនេះ មិនអាចទៅដល់បានដោយគ្មានអ្នកនាំផ្លូវនោះទេ ព្រោះសូម្បីប្រជាជនក្នុងតំបន់ក៏មានមិនច្រើនអ្នកទេដែលបានស្គាល់នោះ។ ទឹកធ្លាក់ឆាយរកាជាទីស្ងប់ស្ងាត់ នៅកណ្ដាលព្រៃ មានកម្ពស់ប្រមាណជាង ២០ម៉ែត្រ មានពីរដំណាក់។ ជាន់ខាងលើមានកម្ពស់ប្រមាណជា ៤ម៉ែត្រ មានទឹកធ្លាក់តិចៗ នារដូវប្រាំង ហូរចាក់តាមថ្មរហូតដល់ជ្រោះជ្រៅ។ ផ្នែកខាងក្រោមទឹកធ្លាក់ មានអាងធំ ជម្រៅប្រហែល២ម៉ែត្រ ដែលយើងអាចចុះងូតទឹកបាន។

ទីតាំងនៅលើផែនទី