ចេតិយព្រះរាជវង្សានុវង្ស

ចេតិយធំទាំងបីនិងតូចៗមួយចំនួនទៀត ដែលស្ថិតនៅលើភ្នំជ្រុងខាងជើង ត្រូវបានហៅថា “ចេតិយត្រៃត្រិង្ស”។ ចេតិយទាំងនេះ តម្កល់អដ្ឋិធាតុក្សត្រាក្សត្រី ដែលជាព្រះរាជវង្សានុវង្សដែលអាចឡើងទៅដល់តាមផ្លូវទល់មុខវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈសន្តិវ័ន។ ចេតិយទាំងនេះតម្កល់ធាតុព្រះរាជវង្សានុវង្សនៃព្រះនរោត្តមនិងព្រះស៊ីសុវត្ថិ ដែលតាមចេតិយនីមួយៗបានចារព្រះនាមជាសម្គាល់។ ក្រៅពីនេះក៏មានចេតិយបុរាណខ្លះទៀត ដែលមិនអាចកំណត់បាននៅតាមជើងភ្នំឧដុង្គ។

ទីតាំងនៅលើផែនទី