វត្តភ្នំសន្លុង, វត្តរស្មីហោះ

ជាភ្នំមួយខ្ពស់សន្លឹមបង្អួតខ្លួនកណ្តាលអាកាស មានកម្ពស់ ៧០ម. លម្អទៅដោយរុក្ខជាតិតូចៗពណ៌ចម្រុះ។ នៅលើកំពូលភ្នំ មានព្រះវិហារនិងរូបបដិមារកមួយយ៉ាងធំដែលអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយ មានព្រះនាម «ព្រះអង្គសិលានុភាព»។ នៅលើកំពូលភ្នំនេះ មានសំណល់ប្រាសាទបុរាណពីសម័យមុន ដូចជាមេទ្វារជាថ្មស្រទាប់ ផ្ដែរ និងបំណែកដទៃទៀត។ អ្នកស្រុកជឿថា ឈ្មោះភ្នំ ក្លាយមកពីពាក្យថា ចិនលង់ គឺចិន១សែននាក់លិចលង់សំពៅនៅជិតនេះ ហើយក៏ហៅជា ភ្នំសែនលង់ ឬសន្លុង។ ប៉ុន្តែទាំងអស់នេះគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះទេ បើពិនិត្យមើលរចនាបថផ្ដែរដែលមាននៅទីនេះ ធ្លាប់មានប្រាសាទសម័យបុរេអង្គរ សង់នៅទីនោះ។ ទីនេះមាន លោកតា មហាសែន និង លោកយាយ ម៉ៅ ជាអ្នកត្រង់ បង់បត់នៅ គ្រប់គ្រងប្រកបដោយបារមីពូកែសក្ដិសិទ្ធិ។ ភ្នំមានជណ្តើរឡើង ៤៨០កាំ និងផ្លូវក្រាលបេតុង សម្រាប់យានយន្តបរឡើងក៏បានដែរ។ នាសម័យម្ពុជាប្រជាធិបតេយ្យ នៅជើងភ្នំជាមន្ទីរសន្តិសុខ ដែលជាទីគេបានសម្លាប់មនុស្សរាប់រយនាក់ ប៉ុន្តែអដ្ឋិធាតុត្រូវបានបាត់បង់អស់ជាច្រើន។

ទីតាំងនៅលើផែនទី