ប្រាសាទតាដុង, ប្រាសាទតាអុង

ប្រាសាទតាអុងឬតាដុងស្ថិតក្នុងរចនាបថគូលែន សាងឡើងនាសតវត្សរ៍ទី ៩ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី ២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទស្ថិតនៅជើងភ្នំគូលែនប៉ែកខាងកើត មានប្រាង្គបី ដែលប្រាសាទមួយធ្វើពីឥដ្ឋ ឯពីរទៀតធ្វើពីថ្មភក់ ដែលប្រាង្គ២នេះប្រហែលជាសង់បន្ថែមតាមក្រោយដោយតភ្ជាប់ខឿនចូលគ្នា។ ប្រាសាទព័ទ្ធជុំវិញដោយកំពែងឥដ្ឋមានគោបុរៈមួយនៅទិសខាងកើតភ្ជាប់ដោយលានថ្មបាយក្រៀមទៅទល់ស្រះ។ ប្រាសាទនៅមានរាងស្អាតល្អហើយទទួលបានការជួសជុលទៀតផង។

ទីតាំងនៅលើផែនទី