ទឹកជ្រោះលែងប៉ូកប្រះ

ទឹកជ្រោះលែងប៉ូកប្រះឬជាភាសាខ្មែរថា ទឹកជ្រោះក្បាលព្រះ? (ព្រះកេសព្រះ) ស្ថិតក្នុងព្រៃជិតភូមិជនជាតិដើមភាគតិចមានមុខរបរជាអ្នកធ្វើកសិកម្ម។ ក្នុងរដូវវស្សា ទឹកជ្រោះលែងប៉ូកប្រះមានទឹកធ្លាក់កម្ពស់ប្រហែល ១៨ម៉ែត្រ និងមុខទឹកជាង ៣០ម៉ែត្រ ឯក្នុងរដូវប្រាំងវិញ ទឹកធ្លាក់មានកម្ពស់ជាង១០ម៉ែត្រ នឹងមុខទឹក ២០ម៉ែត្រ តែប៉ុណ្ណោះ។ នៅផ្នែកខាងក្រោមមានអាងស្ដុកទឹកយ៉ាងធំ ដែលអាចហែលលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ ហើយក្រៅពីមានទឹកជ្រោះហើយនោះ តំបន់នេះមានដើមឈើធំៗជាច្រើន ផ្ដល់ម្លប់ដ៏ត្រឈឹងត្រឈៃដល់ទេសចរថែមទៀតផង។

ទីតាំងនៅលើផែនទី