សួនសត្វសាហ្វារីភ្នំពេញ

លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេក មកពីអាហ្វ្រិក។ ក្រៅពីទីតាំងបួនសំខាន់ៗខាងលើនេះ នៅមានទ្រុងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប់ជិះទូកកម្សាន្ត និងកន្លែងក្មេងលេងផងដែរ។ សួនសត្វដ៏ធំមួយនេះ ហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបទាំងក្នុងនិងក្រៅ អមជាមួយនឹងព្រៃឈើក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិសម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

ទីតាំងនៅលើផែនទី