គ្រឹះប្រាសាទរវេ

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គទោលរាងបួនជ្រុងស្មើដែលធ្វើពីឥដ្ឋលំអដោយថ្មភក់ សង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ និងស្រះមួយស្ថិតនៅខាងកើត។ បច្ចុប្បន្នផ្នែកនៃសំណង់មួយចំនួនធំបានបាក់បែកទៅហើយដោយនៅសល់តែតួ និងទ្វារប្រាសាទតែប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់ប្រាសាទនេះគឺដើមឈើដែលដុះនៅលើប្រាសាទតែម្ដងដោយបង្ករជាទស្សនីយភាពគួរឱ្យចង់ទស្សនាផងដែរ។

ទីតាំងនៅលើផែនទី