ប្រាសាទទ័ពជ័យធំ

ប្រាសាទកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទ័ពជ័យធំ និងប្រាសាទទ័ពជ័យតូច សង់នៅឃ្លាតពីគ្នាប្រហែល ៤០០ម៉ែត្រ។ ប្រាសាទទាំងពីរនេះសង់នៅលើដីរាបស្មើ ក្នុងនោះប្រាសាទទ័ពជ័យធំ ទំហំ៥០ម៉ែត្របួនជ្រុង មានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។ ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មភក់។ ហោត្រៃពីរធ្វើពីថ្មភក់នៅជ្រុងអាគ្នេយ៍ និងជ្រុងឦសាន បែរមុខទៅលិច និងមានទ្វារបញ្ឆោតនៅខាងកើត។ កំពែងប្រាសាទធ្វើពីថ្មបាយក្រៀម និងមានខ្លោងទ្វារមួយរាងកាកបាទ។ ប្រាសាទនេះប្រកបដោយក្បាច់ ចម្លាក់រស់រវើក នៅលើផែ្តរ និងសសរពេជ្រ ប៉ុនែ្តមានស្នាមដាប់យករូបចម្លាក់ដោយជនទុច្ចរិតបំផ្លាញបេតិកភណ្ឌជាតិ។ នៅតាមប្រាង្គនីមួយៗមានរណ្ដៅ បួនជ្រុងជម្រៅ ៣ទៅ៤ម៉ែត្រដូចរណ្ដៅសីមា ប៉ុនែ្តអ្នកស្រុកបានហៅរណ្ដៅនេះថា "អណ្ដូងតាព្រេង" ទៅវិញ។

ទីតាំងនៅលើផែនទី