នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ គេឃើញមានប្រាសាទឥដ្ឋមួយទៀតដែលសព្វថ្ងៃបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទនិងគ្រឿងបង្គំនានាដូចជា មេទ្វារ បំណែកសសរពេជ្រ ស្នានទ្រោណី។ តាមការពិនិត្យសំណល់ទាំងនេះ ប្រាសាទកសាងឡើងនាសតវត្សទី៧។ នៅត្រង់ផ្នែកកណ្តាលប្រាសាទមានរណ្តៅចំកណ្តាលមានអណ្តូងមួយ ដែលអ្នកស្រុកជឿថាអណ្តូងព្រេង។ គេជឿថា បើគេទម្លាក់ដូងក្នុងអណ្តូងនេះ ដូងនឹងអណ្តែតចេញនៅទន្លេមេគង្គ។ តាមពិតទឹកដែលចេញពីអណ្តូង នេះមានប្រភពចេញពី ដីសម្រាប់ប្រើប្រាស់ក្នុងពិធីកម្មសាសនាព្រាហ្មហ៍។ វត្តមានរបស់អណ្តូងចំកណ្តាល ប្រាសាទក៏ជា សញ្ញាបង្ហាញ នូវលក្ខណៈ ដ៏ពិសិដ្ឋរបស់ទេវស្ថាននេះដែរ។