ទំនប់ទឹកឆា

ខ្សែទឹកដែលហូរចេញពីក្បាលហុងទឹកមកនេះ មានទំហំពី៨ ទៅ១០ម៉ែត្រ បន្ទាប់មកហូរធ្លាក់ សំដៅទៅទិសខាងលិច បញ្ចេញជាស្នូរ។ ពេលទឹកហូរមកដល់ទំនាបកណ្តាល មានទ្វារទឹកពីរធំៗ ដែលសង់នៅសម័យសង្គមរាស្ត្រនិយម។ ទឹកបានហូរធ្លាក់ទៅផ្ទៃបឹង ខាងលិចធ្វើឲ្យ មានស្នូរខ្លាំង។ ទ្វារទឹកទីមួយសាងសង់វារីអគ្គិសនីខ្នាតតូច រួមជាមួយថាមពលពន្លឺព្រះអាទិត្យ មានកម្លាំង ១១០គីឡូវ៉ាត់ម៉ោង ជាអំណោយ របស់រាជរដ្ឋាភិបាលជប៉ុន។ បើសិនជាយើងធ្វើដំណើរច្រាសមកវិញដល់ថ្នល់កៅស៊ូ រួចបន្តទៅមុខប្រហែល ១គម. យើងនឹងទៅដល់ទីរមណីយដ្ឋានទឹកឆាចាស់កាលពីសម័យសង្គមរាស្ត្រនិយម ដែលទីនោះជាទំនប់បង្ហៀរមួយ។ ពិតណាស់ថាទីតាំងនេះតូចចង្អៀតជាងក្បាលហុងទឹក ប៉ុន្តែមានស្ងប់ស្ងាត់ជាង។

ទីតាំងនៅលើផែនទី