គ្រឹះប្រាសាទកំបុត

ប្រាសាទកសាងក្នុងសតវត្សរ៍ទី១០ ដែលជាប្រាសាទមានប្រាង្គមួយ សព្វថ្ងៃនេះ នៅសល់មេទ្វារបញ្ឈរបែរទៅទិសខាងកើត។ គ្រឹះប្រាសាទក្នុងព្រៃចម្ការដំឡូងលំបាកនឹងរុករកទៅដល់ មានចម្ងាយប្រមាណ ១០០០ម៉ែត្រពីផ្លូវ នាមាត់ស្រះធំមួយជាស្រះរបស់ប្រាសាទ។ នៅជិតប្រាសាទអ្នកស្រុកបានរើសយកសំណល់សំណង់បុរាណដាក់តម្កល់លើតូបអ្នកតាមួយ។ នៅលើមេទ្វារម្ខាងមានសិលាចារឹក១៦បន្ទាត់ ចំណែកម្ខាងទៀតមាន៤បន្ទាត់។

ទីតាំងនៅលើផែនទី