ស្តូបវត្តព្រែកដាច់, ស្តូបវត្តបុទុមគង្គា

នៅឆ្នាំ១៩៨២ រណ្ដៅចំនួនប្រហែល៥៦រណ្ដៅស្ថិតនៅជុំវិញបរិវេណវត្តព្រែកដាច់ ត្រូវបានគាស់ដោយប្រជាជនក្នុងភូមិ។ ឆ្អឹងដែលគាស់បានត្រូវជញ្ជូនយកទៅដាក់នៅមន្ទីរបូជនីយដ្ឋានមួយ ដែលសាងសង់ឡើងនៅលើទីតាំងដែលជាអតីត មន្ទីរសន្ដិសុខ១៨ ឬមន្ទីរសន្ដិសុខព្រែកដាច់។ នៅពេលបច្ចុប្បន្ននេះ អដ្ឋិធាតុមួយចំនួនបានពុកផុយ ហើយដោយសារមានតម្រូវការសង់ព្រះវិហារថ្មី អដ្ឋិធាតុត្រូវបានប្រមែប្រមូលហើយយកដាក់បញ្ចូលជាមួយចេតិយសពរបស់ព្រះគ្រូចៅអធិការមុន ដែលទើងសាងសង់ហើយ។

ទីតាំងនៅលើផែនទី