សារមន្ទីរខេត្តពោធិ៍សាត់

សារមន្ទីរខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ឡើង ដើម្បីរក្សានិងរៀបចំទុកដាក់តាំងនូវវត្ថុបុរាណនានា ដែលប្រមូលបានពីក្នុងខេត្តនិងតំបន់ផ្សេងៗ យកមករក្សាទុកនៅទីនេះ ដើម្បីការថែរក្សាទុកផង និងរៀបចំដាក់តាំងបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ដែលនឹងបើកបម្រើពីឆ្នាំ២០២២តទៅ។ ទីតាំងនេះជាអតីតសាលារចនាខេត្ត ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចព្រះសីហនុតាំងពីសម័យសង្គមរាស្ត្រនិយមមក។ សារមន្ទីរមានវត្ថុបុរាណជាង ២០០ ដែលរួមមានផ្ដែរ គ្រឿងលំអប្រាសាទ ព្រះបដិមារ និងភាជន៍ ក្រឡ បុរាណ ជាច្រើនផ្សេងទៀត។ ទីនេះមានប្រារព្ធការតាំងពិពណ៌នៅចុងឆ្នាំ២០២១។

ទីតាំងនៅលើផែនទី