សារមន្ទីរបុរាណវិទ្យាមេមត់

សារមន្ទីរស្ថិតនៅក្នុងបរិវេណសាលាស្រុកមេមត់ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩ ហើយបានបើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០២ ។ សារមន្ទីរបុរាណវិទ្យាមេមត់នេះ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិហិនរិចបូល (Heinrich-Boell-Foundation) របស់អាឡឺម៉ង់។ សារមន្ទីរ បុរាណវិទ្យាមេមត់ គឺជាស្ថាប័នមិនរកប្រាក់កម្រៃ ដែលមានគោលបំណងសំខាន់ គឺដើម្បីឲ្យនិស្សិត ដែលបានទទួលការបណ្តុះបណ្តាលពីនៅមហាវិទ្យាល័យបុរាណវិទ្យា ប្រើប្រាស់ ចំណេះដឹងដែល ទទួលបាន បន្តការស្រាវជ្រាវដោយឯករាជ្យអំពីបុរេប្រវត្តិសាស្ត្រខ្មែរ ពិសេសស្ថានីយបន្ទាយគូ និង ស្ថានីយបុរាណដទៃទៀត នៅត្រើយខាងកើតទន្លេមេគង្គ។ នេះគឺជាសារមន្ទីរបុរេប្រវត្តិសាស្ត្រ ដំបូងបង្អស់ដែលបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមស្រុក។

ទីតាំងនៅលើផែនទី