ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទមានប្រាង្គទោល មានទំហំធំ ប្រាសាទមានជញ្ជាំងនៅល្អតែដំបូលបានរលុះអស់ជាច្រើនភាគ។ ប្រាសាទបែរមុខទៅទិសខាងលិច មានគ្រឿងលំអជាថ្មភក់ ហើយព័ទ្ធដោយកំពែងថ្មបាយក្រៀម។ ខាងក្នុងប្រាសាទមានបល្ល័ង្គដែលអាចជាកន្លែងតម្កល់បដិមា។