ទំនប់ប្រាំកុម្ភៈ

ទំនប់៥កុម្ភៈ នៅក្រោយវត្តទួលឡូវពីមុនមានកំប្លោកច្រើនមិនមានអ្នកណាចាប់អារម្មណ៍ទេ តែក្រោយពីអាជ្ញាធរស្រុក ចៅអធិការវត្ត និងមន្ទីរទេសចរណ៍ខេត្ត កែច្នៃទៅជារមណីយដ្ឋានមក បាន ទាក់ទាញទេសចរទៅលេងកម្សាន្តជាច្រើន។ ចាប់ពីខែមីនា ឆ្នាំ២០១៧ រហូតមកដល់សព្វថ្ងៃនេះគេបានរៀបចំឲ្យមានអាហារដ្ឋានជាច្រើន ព្រមទាំងទូកសម្រាប់ជិះកម្សាន្ត។ នៅអំឡុងបុណ្យអកអំបុក សំពះព្រះខែ អាជ្ញាធរក៏បានរៀបចំប្រណាំងទូកង ដើម្បីឲ្យមហាជនទស្សនាកម្សាន្ត។ ដូចគ្នានេះដែរពេលមានពិធីបុណ្យផ្សេងៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក៏មានមហាជនច្រើនកុះករទៅកម្សាន្តនៅរមណីយដ្ឋាន៥កុម្ភៈនេះដែរ។

ទីតាំងនៅលើផែនទី