ប្រាសាទល្បើកស្វាយ

ប្រាសាទបុរាណមួយ កសាងឡើងអំពីឥដ្ឋនិងថ្មភក់មានរចនាបថសម្បូណ៌ព្រៃគុក។ ប្រាសាទឥដ្ឋនេះបានបាក់រលំដំបូលទាំងស្រុង សល់តែជញ្ជាំងប្រេះស្រាំនៃតួប្រាង្គកណ្ដាលមានទំហំប្រមាណ ៨x១០ម៉ែត្រ។ ក្រៅពីនេះ មានប្រាង្គពីរទៀតនៅសងខាង ដែលបាក់រលំរាបអស់ សល់តែគំនរឥដ្ឋ។ ទីនេះនៅមានសំណល់វត្ថុលំអធ្វើពីថ្មភក់មួយចំនួនផងដែរ។ ថ្វីបើទីនេះមិនបន្សល់ទុកសំណល់ច្រើន តាមរយៈស្ថាបត្យកម្មនេះ គេអាចប៉ាន់ស្មានថា បា្រសាទល្បើកស្វាយសង់ក្នុង សតវត្សន៍ ទី១១។

ទីតាំងនៅលើផែនទី