ទឹកធ្លាក់តាប៉ន

ទឹកជ្រោះតាប៉ុនស្ថិតនៅតាបណ្ដោយផ្លូវជាតិដែលជាកន្លែងគួរភ្ញៀវទេសចរណ៍ចូលទៅទស្សនា។ ទីនោះជាអតីតតំបន់ដាំកញ្ឆា មានឈ្មោះពិតថា តាម៉ាន។ នៅក្រោយទសវត្សរ៍ឆ្នាំ១៩៨០ មានមន្ត្រីយោធាម្នាក់ ឈ្មោះ ចុង ប៉ន បានរៀបចំអភិវឌ្ឍធ្វើជាកន្លែងងូតទឹកកម្សាន្ត។ ភាពឆ្នៃប្រឌិតរបស់ម្ចាស់រមណីយដ្ឋានបង្កើតជាវារីអគ្គិសនីធុនតូច ចម្ការដំណាំដ៏ស្រស់បំព្រង និងទឹកជ្រោះសិប្បនិមិត្ត ដែលអាចឱ្យភ្ញៀវមុជទឹកកម្សាន្ត បានទាក់ទាញភ្ញៀវទេសចរមកមើលទេសភាពស្រស់ស្អាតបំផុតទាំងនេះ ហើយក៏អាចទិញនូវផលាផលផ្សេងៗក្នុងចម្ការផងដែរ។

ទីតាំងនៅលើផែនទី