ព្រលានយន្តហោះខ្មែរក្រហម

កសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៦ដល់១៩៧៨ ដែលនៅក្នុងបរិវេណព្រលានយន្តហោះនេះមានអគារនៅសេសសល់យ៉ាងច្រើនព្រមទាំងផ្លូវខ្វាត់ខ្វែងធ្វើពីបេតុងទាំងអស់។ នាសម័យប៉ុត ពតព្រលានយន្តហោះនេះសាងសង់ឡើងដោយប្រើកំលាំងមនុស្សដែលពួកប៉ុល ពតចាប់បញ្ជូនមកពីភូមិភាគបូព៌ាហើយចោទថា ជាកម្លាំងរបស់សេអ៊ីអានិងចាត់ទុកថាជាអ្នកទោសអស់ជីវិតផងដែរ។ អ្នកទាំងអស់ធ្វើការមានភាពម៉ត់ចត់ណាស់ គឺធ្វើទៅតាមលក្ខណៈបច្ចេកទេសព្រោះមានវិស្វករចិនឈរបញ្ជាតឹងរ៉ឹងបំផុត ហើយអ្នកទោសទាំងអស់នេះបានបែងចែកជាក្រុមៗមិនឲ្យមានការទាក់ទងគ្នាជាដាច់ខាត។ សព្វថ្ងៃទីនេះយើងអាចទស្សនាបានតែពីចម្ងាយ ព្រោះបានកំណត់ជាទីតាំងរបស់កងយោធពលខេមរភូមិន្ទ។

ទីតាំងនៅលើផែនទី