ប្រាសាទស្នាយល្អ, ប្រាសាទបាយម៉ាត

ប្រាសាទប្រហែលជាកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ មានរចនាបថឃ្លាំង។ ប្រាសាទនេះមានប្រាង្គបីធ្វើពីថ្មបាយក្រៀម រត់ជួរដើង-ត្បូង បែរមុខទៅកើតមានយ៉មួយ។ ប្រាសាទព័ទ្ធជុំវិញដោយគូទឹកមួយ ប៉ុន្តែបានរលំបាក់អស់ភាគច្រើនហើយ។ អ្នកស្រុកបានរៀបរាប់ថាកាលពីមុនមានចម្លាក់ថ្មភក់នៅទីប្រាសាទ ប៉ុន្តែសព្វថ្ងៃនេះបានបាត់បង់អស់ទៅហើយ។ ទីតាំងមានប្រព័ន្ធផ្លូវទឹកជុំវិញ ដូច្នេះគួរតែជាទីប្រជុំជនធំមួយកាលពីអតីតកាល។

ទីតាំងនៅលើផែនទី