ប្រាសាទភ្នំព្រះធាតុ

ប្រាសាទប្រភេទដូចគ្នានេះ គេច្រើនសង់គ្របពីលើលិង្គ ប៉ុន្តែប្រាសាទនេះ សង់កល់ពីក្រោមលិង្គដែលជាថ្មធម្មជាតិដុះនៅកំពូលភ្នំ និងទទួលបានការគោរពបូជាពីអ្នកស្រុក។ ប្រាសាទសង់ពីក្រោមថ្មដ៏ធំ មានកម្ពស់ដល់ទៅ ៣៥ម. ជាលិង្គស្វ័យម្ភូនោះ។ ភ្នំធាតុមានកម្ពស់ប្រមាណ ៧៥ម. ធៀបនឹងជើងភ្នំ ស្ថិតក្នុងទីវត្តមានប្រាសាទបុរាណមួយ មានទំហំ ១០ x ៤ ម. រួមទាំងយ៉ប្រវែង១០ម. ដែលប្រហែលជាសំណង់បន្ថែមនាសម័យអង្គរផងដែរ។ ប្រាសាទទោលសម័យមុនអង្គរធ្វើពីឥដ្ឋ សង់លើលានថ្មបាយក្រៀមមួយកម្ពស់ ៥ម. មានជញ្ជាំងប្រាសាទទល់នឹងថ្មភ្នំ។ ប្រាសាទបែរមុខទៅត្បូង ហើយមានជណ្ដើរបុរាណចុះទៅទិសខាងកើត។

ទីតាំងនៅលើផែនទី