វត្តតាំងក្រសាំង, វត្តរតនារាម

វត្តបានរក្សាទុកសំណល់វត្ថុបុរាណជាច្រើនដែលគេបានយកមកពីតំបន់ជិតៗនោះ។ គេសង្កេតឃើញមានផ្ដែរសម័យសតវត្សទី១១ ចំនួន ៤ មានឆ្លាក់រូបព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ក្នុងរចនាបថ ឃ្លាំងនិងបាពួន និងផ្ដែរសតវត្សទី៧ នៃរចនាបថព្រៃក្មេង។ មានចេតិយសម័យកណ្ដាលធ្វើពីថ្មភក់ចំនួន ២ បំណែកសសរពេជ្រ ជើងទម្រ និងសន្លឹកសីមាជាច្រើនទៀត។ ដោយឡែកព្រះវិហារបុរាណនៃវត្តនេះ ដែលសាងសង់នៅទសវត្សឆ្នាំ ១៩៣០ ក៏នៅរក្សាទ្រង់ទ្រាយបានយ៉ាងប្រសើរ។ ព្រះវិហារឈើបៀកបាយអរ មានហោជាងប្រកបដោយក្បាច់យ៉ាងវិចិត្រ ជាក្បាច់សន្លឹកទេស ដែលសព្វថ្ងៃបានក្លាយជាសំណង់កម្រទៅហើយ។

ទីតាំងនៅលើផែនទី