គ្រឹះប្រាសាទឆ្អេះនិងស្រះម្លិះ

គេអាចបានត្រឹមសន្និដ្ឋានថា ជាប្រាសាទសង់នៅសតវត្សរ៍ទី១១។ ប្រាសាទសង់ពីឥដ្ឋស្ថិតក្នុងចន្លោះព្រៃឫស្សីដែលពិបាកលុកលុយចូល។ ប្រាសាទនេះមានប្រាង្គទោល បានលិចកប់ទៅក្នុងដីពាក់កណ្ដាល ដូចជាប្រាសាទដទៃក្នុងតំបន់នេះ។ ប្រាសាទស្ថិតលើគន្លងផ្លូវអង្គរធំទៅវត្តភូដែលជាផ្លូវបុរាណសម័យអង្គរ។ នៅជាប់នឹងផ្លូវកៅស៊ូតំបន់នេះមានបឹងធំមួយឈ្មោះថា ស្រះម្លិះ ដែលពីសម័យដើមគេហៅថាស្រះឆ្អេះ ព្រោះភូមិនេះមានឈ្មោះថាភូមិឆ្អេះ។ បន្ទាប់មកឆ្នាំ២០១២ ទៅជា «ស្រះម្លិះ» ដែលមាន «ក្លិនក្រអូប» ជាងមុន។ ស្រះមានទំហំ ១២០x១៦០ម៉ែត្រ។

ទីតាំងនៅលើផែនទី