ប្រាសាទក្រហម (គោករមៀត)

ប្រាសាទក្រហម សាងសង់ក្នុងរជ្ជកាលព្រះបាទជ័យវ័រម្ម័នទី៥ និងសុរិយ្យវ័រម្ម័នទី១ នាចុងសតវត្ស ទី១០ និងទី១១ តាមរចនាបថឃ្លាំង។ ជាប្រាសាទទោលស្ថាបនាអំពីឥដ្ឋមិនទាន់ឆ្លាក់រូបរួចរាល់នៅឡើយទេ។ ប្រាសាទស្ថិត នៅចំកណ្ដាលទីទួលដែលមានវិជ្ជមាត្រ៥០ម៉ែត្រ ហើយហ៊ុំដោយគូទឹក។ សព្វថ្ងៃនេះមួយផ្នែកនៃទួល និងស្នាមភ្លោះ ត្រូវបានគេសាងផ្លូវគ្រួសក្រហមពីលើ ហើយនៅខាងឆ្វេងដៃ គេភ្ជូរដាំដំឡូងអស់ទួលស្ទើរពាក់កណ្ដាល។ ប្រាសាទនេះចាត់ចូលក្នុងប្រាសាទកម្រដែលបែរមុខទៅខាងជើង។ នៅទីនេះមានសេសសល់បល្ល័ង្ក បំណែកថ្មមួយចំនួន ហើយនិងមានខ្ទមអ្នកតាមួយសង់នៅជិតនោះ។

ទីតាំងនៅលើផែនទី