ស្ពានឫស្សី

ដំណើរសសៀរតាមមាត់ទន្លេទីរួមខេត្តពីគល់ស្ពានគីហ្សូណាទៅត្បូង អាចនាំយើងទៅដល់ស្ពានឫស្សីឆ្លងទៅកោះប៉ែន។ ស្ពានប្រដឺសឫស្សីដ៏ល្បីនេះត្រូវសង់ឡើងជារៀងរាល់ឆ្នាំ អស់ឫស្សីប្រមាណ៤ម៉ឺនដើម ហើយក្រោយពីរូសរួច នាឆ្នាំបន្ទាប់ត្រូវជំនួសបន្ថែមឫស្សីថ្មីជាងមួយម៉ឺនដើម។ វាជាស្ពានដែលជាប់ក្នុងបញ្ជីស្ពានពិសេសក្នុងពិភពលោក ប៉ុន្តែដោយទាមទារការជួសជុលញឹកញាប់ពេក ទើបមានការសាងសង់ជាស្ពានបេតុងនៅខាងត្បូងស្ពានឫស្សីជំនួសសម្រាប់ការចរាចរណ៍ទៅកោះ ប៉ុន្តែស្ពានឫស្សីនៅតែសាងសង់ដដែល។

ទីតាំងនៅលើផែនទី