ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ មានភ្នំមួយខ្ពស់ទទុងនៅក្បែរមាត់ទន្លេនោះ ឈ្មោះ " ភ្នំសុពណ៌កាឡី " ជាភ្នំស័ក្ដិសិទ្ធិ។ រឿងព្រេងតំណាលពីភ្នំនេះ មានដំណើរដូចរឿងព្រះវិហារសសរ១០០ដែរ ខុសត្រង់ក្រពើឈ្មោះ សុពណ៌កាឡី និងក្រពើឈ្មោះ " នាងឱរ៉ៃ " នៅទន្លេតូច ត្រង់កំពង់វត្តមហាលាភ ជាក្រពើរបស់លោកសង្ឃចិញ្ចឹម។ ភ្នំនេះពូកែស័ក្ដិសិទ្ធិណាស់ ព្រោះល្បីថា បើអ្នកណាទៅរៀនមន្តវិជ្ជានៅទីភ្នំនោះពេលកំពុងអង្គុយស្វាធ្យាយតែងមានពួកបិសាចមកល្បងធ្វើជាដុំមាសប៉ុនដូងទុំ ឬស្រីក្រមុំមកពិតអែបស្មាសងខាង បើអ្នករៀនវិជ្ជានោះ ភ្លាត់ចំណាប់ចង់បានរបស់ទាំងនោះ មុខជាត្រូវវាយបំបាក់កស្លាប់ពុំខាន។ សព្វថ្ងៃនេះ ទីតាំងមានបន្ថែមចំណុចពិសេសមួយទៀត គឺនៅជើងភ្នំប្រមាណ ២០០ម៉ែត្រ ខាងកើតខ្លោងទ្វារវត្តមានតម្កល់ព្រះបដិមាដែលមានបញ្ជុះសិលាចារឹកក្នុងនោះផង។