ប្រាសាទបន្ទាយធំ

ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សរ៍ ទី១២ ដើម្បីសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មភក់មានតួប្រាង្គបី បែរមុខទៅទិសខាងកើត។ តាមក្បាច់ចម្លាក់លំអនៅលើប្រាសាទ គឺស្ថិតនៅក្នុងរចនាបទបាយ័ន។ ប្រាសាទបន្ទាយធំនេះជាឈ្មោះសំដៅទៅលើទីកន្លែងរបស់ប្រាសាទដែលមានកំពែងព័ទ្ធជុំវិញធំ ហើយខ្ពស់សង់អំពីថ្មបាយក្រៀមកម្ពស់៣ម៉ែត្រ និង ប្រវែង១៣០ម៉ែត្រ នៅខាងក្នុងមានថែវព័ទ្ធជុំវិញមួយទៀតធ្វើអំពីថ្មបាយក្រៀម ព័ទ្ធជុំវិញដោយគូទឹកយ៉ាងធំ។ ។ ការផ្លាស់ប្ដូរសាសនាក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ មានការដាប់បំផ្លាញចម្លាក់រូបព្រះពុទ្ធនៅប្រាសាទនានា រួមទាំងប្រាសាទបន្ទាយធំផងដែរ ធ្វើឱ្យប្រាសាទអាយុកាលជាង១ពាន់ឆ្នាំនេះទុ្រឌទ្រោមយ៉ាងខ្លាំង។

ទីតាំងនៅលើផែនទី