ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទមានរូបរាងជាព្រះពុទ្ធ៤ អង្គទ្រង់ឈរទល់ខ្នងគ្នា មានកម្ពស់ប្រមាណ ១០ ម៉ែត្របែរទៅទិសធំទាំង៤។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទដ៏កម្រ ដែលស្ថិតនៅក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ប្រាសាទចតុមុខបានដួលរលំហើយក៏ត្រូវបានជួសជុលឡើងវិញ។ ប្រាសាទកសាងឡើងឧទ្ទិសថ្វាយដល់ព្រះពោធិសត្វលោកេស្វរៈមុខ ៤ ក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន តំណាងឱ្យព្រហ្មវិហារធម៌ទាំង ៤ ដែលទ្រឹស្ដីព្រះសម្មាសម្ពុទ្ធ បានចែងថា ព្រហ្មវិហារធម៌របស់ព្រះពុទ្ធមានបួន គឺមេត្តា, ករុណា, មុទិតា និងឧបេក្ខា។